Header Ads

ចង់ដឹងហេស!!! ១៥គន្លឹះដែលមិនអាចខ្វះបានសម្រាប់អ្នកស្រលាញ់ផ្ទះស្អាត(គួរអាន)

គន្លឹះទាំង 15 នេះគឺអស្ចារ្យណាស់សម្រាប់ការរក្សាផ្ទះរបស់អ្នកអោយស្អាត ហើយទាំងនេះគឺជាតិចនិចដើម្បីបង្កជាភាពងាយស្រួល និងឆាប់រហ័ស។ អត្ថបទមួយនេះ - យើងប្រាកដថាបើអ្នកយកវាទីអនុវត្តនេះអ្នកនឹងទទួលបានលទ្ធផលយ៉ាងពិតប្រាកង។

មានមនុស្សច្រើនណាស់ដែលស្រលាញផ្ទះ ចូលចតិត្តសម្អាតផ្ទះ ប៉ុន្តែនៅពេលពួកគេធ្វើការសម្អាតផ្ទះរបស់ពួកគេ គេតែងមានអារម្មណ៍ធុញទ្រាន់នឹងការងារនឹងជាក់ជាពុំខានព្រោះ ពួកគេមិនបានរៀនពីគន្លឹះល្អៗ និងធ្វើការទាំងកម្លាំងបាយ។ ដូច្នេះហើយទើបយើង បានពាំនាំអត្ថបទគន្លឹះនេះជូនអ្នកទាំងអស់គ្នាដើម្បី ជាចំណេះដឹងផង និងជាបំណិនមួយផងដែរ។

តោះមកស្វែងយល់ពីគន្លឹះទាំងនេះទាំងអស់គ្នា៖

១. The microwave(មីក្រូវ៉េវ ឬម៉ាស៊ីនអាំងសាច់)


ច្របាច់សាប៊ូលើអេប៉ុងសើម លៃយ៉ាងណាឱ្យសាប៊ូលើអេប៉ុងមានបរិមាណសមរម្យ។ ដាក់អេប៉ុងចូលទៅក្នុងមីក្រូវ៉េវដាក់វាឱ្យនៅអប្បបរមារយៈពេល 30 វិនាទី។ ដាក់អេប៉ុងក្នុងមីក្រូវ៉េវហើយបើកមីក្រូវ៉េវកំណត់យកកម្ដៅតិចបំផុត ទុកចោល៣០ វិនាទី រួចបើកទ្វារមីក្រូវ៉េវ យកអេប៉ុងនោះទៅជូតមីក្រូវ៉េវផ្នែកខាងក្នុង។ វិធីនេះជាការលាងសម្អាតមីក្រូវ៉េវ គឺមិនត្រឹមតែមានភាពងាយស្រួលជាងមុននោះទេប៉ុន្តែវាក៏ជួយបំបាត់ក្លិនស្អុយ និងមេរោគក៏ត្រូវកម្ចាត់ដោយជាប់ជាមួយអេប៉ុងនោះ។

២. Mattresses(ពូក)


ដើម្បីធ្វើឱ្យពួករបស់លោកអ្នកថ្មីម្ដងទៀតនោះ អ្នកគ្រាន់តែរោយ Baking Soda(អាចរកទិញបានតាមផ្សារទំនើប) រួចទុកវាពីរបីម៉ោងហើយយកម៉ាស៊ីនបូមធូលី បូមវាចេញ។ ភាពកខ្វក់ និងក្លិនមិនល្អនឹងរលាយបាត់។ វិធីសាស្រ្តនេះក៏អាចយកទៅអនុវត្តជាមួយសាទ្បុងចាស់ៗផងដែរ។

៣. Chopping boards(បន្ទះក្តារហាន់បន្លែ សាច់...)


អំបិល និងក្រូចឆ្មាអាចសម្អាតបន្ទះក្តារហាន់បន្លែ សាច់...បានយ៉ាងងាយ។ រោយអំបិលលើប្ទះក្តារ ហើយយកក្រូចឆ្មាត្រដុសពីលើហើយ សូមលាងសម្អាតវាដោយប្រើក្នុងទឹកក្តៅ។

៤. The toaster(ម៉ាស៊ីនអាំងនំប៉័ង)


ដោយប្រើប្រាស់ច្រាសដុសធ្មេញចាស់ៗ ដើម្បីសម្អាតកន្លែងដែលពិបាកសម្អាត(កន្លែតតូច បិបានលូន) នោះវាបង្កជាភាពងាយស្រួលយ៉ាងខ្លាំងដល់អ្នក។

៥. Taps(រ៉ូប៊ីនេទឹក)


ប្រសិនបើអ្នកយកក្រដាសកាសែតជូតស្នាមប្រឡាក់នៅជាប់នឹងរ៉ូប៊ីនេទឹក នោះស្នាមប្រឡាក់ទាំងនោះនឹងមិនលេចឡើងក្នុងរយៈពេលខ្លីនោះទេ។

៦. Irons(ឆ្នាំងអ៊ុត)


រោយអំបិលលើក្រដាសស្អាត បន្ទាប់មកបើកឆ្នាំងអ៊ុតរបស់អ្នក កាច់យកសីតុណ្ហភាពខ្ពស់បំផុត ត្រូវប្រាកដថាមិនមានទឹកនៅលើមុខឆ្នាំងអ៊ុត។ ត្រដុសឆ្នាំងអ៊ុតលើអំបិលដែលបានរោយនៅលើក្រដាសនោះ - ការធ្វើបែបនេះដើម្បីកម្ចាត់នូវភាពកខ្វក់លើមុខឆ្នាំងអ៊ុត។

៧. Silverware(គ្រឿងប្រាក់៖ កាំប៉ិត ស្លាបព្រា សម....)


បំណែកនៃក្រណាត់ ដែលរុំជុំវិញកញ្ច្រែងដាក់គ្រឿងប្រាក់៖ កាំប៉ិត ស្លាបព្រា សម.... របស់យើងនឹងថែរក្សាគ្រឿងប្រាក់ទាំងនោះ ឱ្យចៀសផុតពីធូលីដី និងមានភាពចែងចាំងបានយូរ។

៨. Clothes(សម្លៀកបំពាក់)


វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ក្នុងការកំចាត់ស្នាមប្រឡាក់ខាញ់លើសំលៀកបំពាក់ដោយប្រើប្រាស់ដី ស។ គ្រាន់តែត្រដុសដី សលើស្នាមប្រឡាក់ហើយទុករយៈពេលប្រហែល ពីរទៅបីម៉ោងដី សនឹងស្រូបយកជាតិខាញ់អស់គ្មានសល់។ វិធីសាស្រ្តនេះគឺមានប្រសិទ្ធិភាពបំផុតសម្រាប់ស្នាមប្រឡាក់ថ្មីៗ។

៩. Venetian blinds(រនាំងបង្អួច)


រនាំងបង្អួច អាចបង្កជាភាពលំបាក និងចំណាយពេលច្រើនក្នុងការសម្អាត។ មានមនុស្សតិចណាស់ដែលដឹងថាអ្នកពិតជាអាចប្រើស្រោមជើងចាស់ៗ ដើម្បីជូតសម្អាតផ្នែកនីមួយៗនៃរនាំងបង្អួច។ ហើយការធ្វើបែបនេះ គឺចំណេញទាំងថវិការ និងពេលវេលា។

១០. Frying pans(ខ្ទះចៀន)


ការប្រើប្រាស់អំបិល គឺជាវិធីសាស្រ្តមួយដ៏ល្អបំផុតក្នុងការសម្អាតខ្ទះ។ អំបិលស្រូបយកប្រេង និងជួយយកចេញនូវកំទេចអាហារដែលជាប់ខ្ទះ។ បន្ទាប់ពីដាក់អំបិលក្នុងខ្ទះរយៈពេលមួយសន្ទុះមក លាងជម្រះវា ហើយជូតវាឱ្យស្ងួត។

១១. Carpets(កម្រាលព្រំ)


លាយទឹកខ្មេះមួយភាគ និងទឹកធម្មតាពីរភាគរួមគ្នានៅក្នុងដបមួយដែលមានអាចបាញ់ទឹកបាន។ បាញ់ទឹកដែលលាយរួចនោះ លើស្នាមប្រឡាក់នៅលើកំរាលព្រំហើយគ្របវាដោយក្រណាត់សើម។ យកឆ្នាំងអ៊ុត បើកកម្ដៅតិចៗ រួចដាក់លើក្រណាត់រយៈពេល 30 វិនាទី។ លាហើយស្នាមប្រឡាក់!

១២. Sinks(ឡាបូលាងចាន)


លាងសម្អាត ឡាបូលាងចានដោយប្រើប្រាស់ទឹកសូដា និងច្រាសដុសធ្មេញចាស់ ហើយដាក់ក្រូចឆ្មារពីរបីចំណិតទៅក្នុងរន្ធឡាបូលាងចាននោះ បន្ទាប់មកលាងសំអាតយ៉ាងវាដោយប្រើទឹកធម្មតា។

១៣. Windows(បង្អួច)


លាងសមាតបង្អួចតាមរបៀបធម្មតា ប៉ុន្តូវធ្វើវាដោយយកក្រដាសកាសែតទៅត្រដុស(ជូត) វាហូតដល់ស្ងួត។ វិធីសាស្រ្តនេះនឹងជួយបំបាត់ស្នាមប្រឡាក់ទាំងអស់ និងធ្វើឱ្យបង្អួចកាន់តែមានពន្លឺ។

១៤. Foul smells(ក្លិនស្អុយ)


ដាក់ vanilla extract(ទឹកវ៉ានីឡា ដូចក្នុងរូប) មួយស្លាបព្រាកាហ្វេទៅក្នុងចានមួយបន្ទាប់មកដាក់វានៅក្នុង ម៉ាស៊ីនកម្ដៅ។ ផ្ទះរបស់អ្នកនឹងពោរពេញដោយ ក្លិនពិដោរ ហើយក្លិនស្អុយទាំងអស់នឹងរលាយបាត់។


No comments