ជឿអត់!!! ប្រស្នាទាំង៦នេះមានតែមនុស្សឆ្នាតទេដែលអាចដោះបាន(មានចម្លើយ)
ការដោះស្រាយប្រស្នាវាជួយយើង ធ្វើការសម្រេចចិត្តត្រឹមត្រូវ អភិវឌ្ឍជំនាញសង្កេត និងការគិតជាប្រព័ន្ធ។ ពួកយើងមានប្រស្នាមួយចំនួនសម្រាប់ឱ្យអ្នកបំបែក។ ប្រសិនបើអ្នកគិតថាអ្នកមិនអាចស្រាយបានទេ សូមពិនិត្យមើលចម្លើយនៅចុងបញ្ចប់នៃអត្ថបទ។
១. ការលួចចេញពីគុក
អ្នកទោសបីនាក់មានបំណងលួចចេញពីគុក។ ដើម្បីចេញមកពួកគេបានឡើងលើស្មារបស់គ្នីគ្នារបស់គេប៉ុន្តែ បុរសម្នាក់ដែលនៅលើគេគឺនៅមិនអាចចេញពីគុកដោយដៃរបស់គេសល់ប្រហែល ២-៣អ៊ីញទៀតពីបង្អួច។ តើពួកគេគួរធ្វើអ្វីដើម្បីគេចខ្លួនបាន?
២. ការបាញ់កាំភ្លើង
តើរន្ធមួយណាត្រូវគេបាញ់កាំភ្លើងធ្លុំមុនគេ?
៣. ចោរជិតផ្ទះ
អ្នកជិតខាងម្នាក់បានប្រព្រឹត្តអំពើចោរកម្មកាលកន្លះម៉ោងមុន ប៉ុន្តែពួកគេទាំងអស់បានទទូចថាពួកគេនៅក្នុងផ្ទះនៅពេលនោះ។ ក្នុងចំណោមពួកគេតើនរណាជាអ្នកកុហក?
៤. ចោរលួចក្នុងហាងកាហ្វេ
កាលពី 10 នាទីមុនមានមនុស្សម្នាក់លួចលុយពីហាងកាហ្វេ។ អ្នករាល់គ្នាអះអាងថាពួកគេមិនបាននៅក្នុងហាងកាហ្វេទេក្នុងរយៈពេល 10 នាទីមុននោះ ប៉ុន្តែគេដឹងថាចោរគឺជាម្នាក់ក្នុងចំនោម 4 នាក់នេះ។ តើនរណានិយាយកុហក?
៥. គ្រាប់បែក
តើនៅពេលណាគ្រាប់បែកនឹងបំផ្ទុះ?
៦. តើអ្នកណាជាជនល្មើស?
រកជនល្មើសដែលលាក់ខ្លួនក្នុងចំណោមភ្ញៀវក្នុងពិធីគ្រងសម្លៀកបំពាក់។
ប្រស្នាថែមទុកជា Bonus
-តើធុងទឹកមួយណាពេញមុនគេ?
តោះមកមើលចម្លើយទាំងអស់គ្នា៖
១. អ្នកទោសដែលខ្ពស់ជាងគេ គួរតែនៅលើគេ។ គាត់មានដៃវែងជាងអ្នកទោស ២អ្នកទៀតហើយគាត់នឹងអាចឈោងដៃរបស់គាត់ដល់បង្អួច។
២. រន្ធទី២ ព្រោះស្នាមប្រេះ រន្ធទី១ និងទី៣ ឈប់នៅស្នាមប្រេះរន្ធទី២។
៣. ម្នាក់ដែលរស់នៅក្នុងផ្ទះនៅខាងឆ្វេង។ ដីក្រោមរថយន្តពណ៌ស្វាយនិងពណ៌បៃតងស្ងួត ខណៈពេលដែលមានទឹកដក់នៅក្រោមរថយន្តពណ៌ក្រហម។ វាមានន័យថាម្ចាស់របស់វាទើបតែមកដល់ផ្ទះ។
៤. ចោរគឺជាបុរសដែលកាន់ការ៉េម។ ប្រសិនបើគាត់បានទិញវាលើសពី ១០ នាទីមុនវានឹងរលាយ។
៥. មិនផ្ទុះទេ: ខ្សែភ្លើងដែលចេញពីគ្រាប់បែកមិនត្រូវបានភ្ជាប់ទៅនឹងឧបករណ៍កំណត់ម៉ោងទេ។
៦. ឧក្រិដ្ឋជនគឺជាបុរសម្នាក់នៅខាងស្ដាំ។ គាត់គឺជាមនុស្សតែម្នាក់គត់ដែលមិនបានត្រៀមខ្លួនសម្រាប់ពិធីជប់លៀង ដោយពាក់មួកផ្សេង អាវផ្សេង។
បកប្រែពី: Bright Side
Post a Comment