ព្រះបាទបទុមសូរ្យវង្ស
លើកទីមួយ, ពញារោងបានធ្វើដំនើរលួចមកស្រុកខ្មែរ ដោយមាននាំមកជាមួយនូវពលរេហ៍ចំនានៗ និង មានលាក់ដាវ ពីរដាក់ជាប់ក្នុងខ្លួនផង មកដល់ព្រះមហានគរ ពញារោងបាននាំគ្នាបន្លំខ្លួនដើរសំដៅតំរង់ចូលទៅក្នុងព្រះបរមរាជវាំង។
ពេលនោះ នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់ទាំងតូចទាំងធំ ទាំងមនុស្សទាំងនាគ កំពុងតែនាំគ្នាមកប្រជុំក្នុងព្រះបរមរាជវាំង រង់ចាំទទួលគោរព និង គាល់ព្រះមហាក្សត្រព្រះបាទបទុមសូរ្យវង្ស ព្រះរាជាយាងគង់លើបល្ល័ង្គរាជ្យ ហើយទ្រង់ត្រាស់ មានបន្ទូលថា «តើមាននុស្សក្រៅអែណាចូលមកក្នុងទីនេះរឺទេ? » នាម៉ឺនសព្វមុខមន្រ្ដីទាំងអស់ឆ្លើយតបទូលព្រមគ្នា ទៅវិញថា គ្មានបានឃើញមនុស្សចំលែកអែណាទេ ព្រះរាជាក៏មានបន្ទូលតទៅទៀតយ៉ាងខ្លាំងៗថា ជនជាតិសៀមអែង ដែលមានចិត្ដថ្លើមធំចូលមកដល់ទីនេះតើអែងមានគោលបំនងដូចម្ដេចដែរ?។
ពញារោង, ដែលអាងទៅលើមន្ដវិជ្ជាការសីល្ប៍សាស្រ្ដបំបាំងខ្លួន លុះព្រះមហាក្សត្រខ្មែរមើលឃើញ ដឹងស្គាល់យល់អំពើ អស់គ្រប់សកម្មភាពកាយវិការរបស់ខ្លួន ក៏កើតភ័យស្លន់ស្លោតក់ស្លុតរបូតដាវទាំងពីរធ្លាក់ពីដៃ ពញារោងខំប្រើមាត់ទិព្វដែរ តែគ្មានប្រសិទ្ធភាព ប្រើមិនកើត។ គ្រានោះ ពញារោងដឹងច្បាស់ណាស់ថាមហិទ្ធិរិទ្ធតេជៈរបស់ខ្លួនមិនអាចនឹងយក ជ័យជំនះ លើព្រះបទុមសូរ្យវង្សបានឡើយ ភ្លាមនោះដែរ ព្រះមហាក្សត្រយាងចុះពីលើរាជបល្ល័ង្គ ដកដាវដើរសំដៅទៅ រកប្រហារជីវិតពញារោង ពញារោងដឹងថាខ្លួនអស់ផ្លូវ អស់ច្រកចេញ ក៏លុតជង្គង់គ្រឹបក្រាបថ្វាយបង្គំសុំខមាទាន ទោសព្រះបទុមសូរ្យវង្ស ព្រះអង្គយល់ព្រមលើកលែងទោស អោយរួចរស់រានមានជីវិតដោយព្រមទាំងមានបន្ទូលថា មិនពិតប្រាកដច្បាស់ជាមហិទ្ធិរិទ្ធអែងខ្លាំងពូកែនោះទេ!..។
បន្ទាប់មក ពញារោងក៏ក្រាថ្វាយបង្គំលាព្រះមហាក្សត្រខ្មែរ ដើម្បីវិលត្រលប់ទៅស្រុកសៀមវិញ ប៉ុន្ដែក្នុងចិត្ដ ពញារោង មិនដែលព្រមដាក់ខ្លួនចុះចាញ់ស្ដេចខ្មែរឡើយ ពញារោងគុំទុកជាប់ក្នុងក្រអៅបេះដូងថាថ្ងៃល្អណាមួយ នឹងធ្វើឃាត សំលាប់ស្ដេចខ្មែរដន្ដើមយករាជសម្បត្ដិអោយទាស់តែបាន។
លើទី២ ឆ្លៀតអោកាសល្អពញារោងបានរៀចំខ្លួន និង ក្រុមបក្សពួកធ្វើដំនើរចូលមកមហានគរ ក្នុងគោលបំនងលួច ប្រហារជីវិតស្ដេចខ្មែរ ថ្ងៃនោះ, ព្រះបទុមសូរ្យវង្សដោយមានព្រះខ័នជាប់និងខ្លួន បានយាងចុះមកក្រសាលលេងនៅទី ធ្លាក្នុងបរមរាជវាំង។ ពញារោង ដែលអាងទៅលើមហិទ្ធិរិទ្ធិខ្លាំងពូកែរបស់ខ្លួន ជិះលើដំរីសារមួយយ៉ាងធំ បំបាំងខ្លួនហើយ បំបោលដំរីនោះលឿនស្លេវសំដៅចូលទៅក្នុងវាំង ដើម្បីជាន់ឈ្លីសំលាប់ព្រះមហាក្សត្រ នៅចំពោះមុខហេតុភេទដូច្នេះ គ្មាននាម៉ឺនមន្រ្ដីពលសេនាណាម្នាក់មើលឃើញពញារោងឡើយ។ តែព្រះបទុមសូរ្យវង្សដែលមានភ្នែកទិព្វ បាន ក្រលេកមើលឃើញទាន់ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ហើយស្រែសន្ធាប់ថា អាសៀមនេះ វាប្រមាថមាក់ងាយយើង
ជ្រុលពេកហើយ! វាគិតអាងមហិទ្ធិរិទ្ធិរបស់វាខ្លាំងពូកែម្ដងនេះ យើងលែងអត់អោនលើកទោសអោយទៀតហើយ!។
ពញារោងខំបំបោលដំរីអោយសំរុករឹងរិតតែលឿនឡើង ទៅជាន់សំលាប់ព្រះមហាក្សត្រខ្មែរ ក៏ប៉ុន្តែមកដល់មុខព្រះ បទុមសូរ្យវង្សកាលណា ដំរីនោះទប់ជើងឈប់ងក់ហើយបែរជាលុតជង្គង់ថ្វាយបង្គំសំពះព្រះអង្គទៅវិញ ដោយមិនបាន សំរេចជោគជ័យដូចដែលប៉ង ពញារោងភ័យណាស់លោតចុះពីលើខ្នងដំរី មកក្រាបថ្វាយបង្គំព្រះមហាក្សត្រខ្មែរសុំអោយ ព្រះអង្គលើកលែងទោសពៃ អោយរួចរស់រានមានជីវិតបន្ដទៅទៀត។ ពញារោងប្រកាសជាអុលារិកថា អំនិះតទៅ លែងហ៊ានប្រមាថកាតទានលើរូបព្រះអង្គទៀតហើយ ព្រះបទុមសូរ្យវង្ស ដែលដឹងអំពីប្រវត្ដិពញារោងមានជាប់សាច់ ឈាម ជាបងប្អូនបង្កើត ព្រះអង្គក៏សុខចិត្ដសន្ដោសប្រោសប្រណីលើកលែងទោស ហើយថែមទាំងកាត់ផ្ដាច់ទឹកដីមួយ ចំនែកប្រគល់អោយទៀត។
ក្នុងសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរនៅទិសខាងលិច ត្រូវថយរួញមកនៅត្រឹម បស្ចឹមបុរី ដែលសព្វថ្ងៃសៀមដាក់ ឈ្មោះថា ប្រជិនបុរី រឺ ខេត្ដខាងកើត និង ខាងជើងត្រឹមនគររាជសីមារ ដែលសៀមក្រលៃប្ដូរឈ្មោះដាក់ជា កូរ៉ាត ជាមួយគ្នានេះដែរ ព្រះបទុមសូរ្យវង្សបានដាក់កំនត់លក្ខ័ណ អោយគ្រប់ស្ដេចសៀមត្រូវតែនាំផ្កាមាស មកថ្វាយព្រះមហា ក្សត្រខ្មែរក្នុងមួយឆ្នាំម្ដងបន្ទាប់មក ពញារោងក្រាបថ្វាយបង្គំព្រះរាជាសុំអនុញ្ញាតិវិលត្រលប់ទៅសុខោទ័យវិញ។ ពញារោង បានទស្សទ៍ទាយ ដាក់ទំនាយស្រុកខ្មែរថា និង រលត់រលាយវិនាសខ្ចាត់ខ្ចាយ នៅថ្ងៃដែលរូបសំនាកចៅពញាតេជោតំឌិន ត្រូវបាក់បែកខ្ទេចខ្ទីអស់។
ពង្សាវតារបស់សំដេចវាំងជួន បានសរសេរថា ព្រះអង្គបទុមសូរ្យវង្សដែលមានភ្នែកទិព្វ អាចមើលឃើញអ្វីទាំងអស់ បានកាត់ទឹកដីខ្មែរមួយផ្នែកនៅទិសខាងកើតគឺ ស្រុកគោកអង្រ្កងអោយទៅយួនដែរ។ ពីព្រោះព្រះអង្គមើលឃើញទៅ អនាគត ថាស្រុកនេះនិងក្លាយទៅជានគរមួយអែករាជ្យដែលគេពុំអាចបំផ្លិបំផ្លាញបានឡើយ ពង្សាវតារដដែលនេះបាន រៀបរាប់ថា នៅស្រុកគោកអង្រ្កងមានឈ្មួញលក់សូត្រម្នាក់ បាននាំខ្ញុំកំដរអ្នកបំរើទៅនេសាទត្រី ខណៈនោះស្រាប់តែ រើសបានត្រាមាសមួយក្នុងទឹក លើត្រានោះមានចារថា ព្រះបង្គាប់បញ្ជាតំរូវអោយគាត់ធ្វើជាស្ដេច មនុស្សជាច្រើននាំ គ្នាកុះករទៅសុំចំនុះចុះចូលនៅបំរើជាមួយ ហើយបាននាំគ្នាតែងតាំងឈ្មួញនោះជាស្ដេច ដោយដាក់ឈ្មោះថាស្ដេចទេវតា ដូចនេះទឹកដីខ្មែរនៅទិសខាងកើតត្រូវរំកិលត្រឹម បារា និង ដូនណយ ចំនែកព្រំប្រទល់ទឹកខ្មែរ ផ្នែកខាងជើង និងខាងត្បូង នៅដដែលអិតមានរើរុះផ្លាស់ប្ដូរទេ។
ក្នុងរាជ្យព្រះបាទបទុមសូរ្យវង្ស ព្រឹត្ដិការណ៍សំខាន់មួយទៀត ដែលគួរអោយគាត់សំគាល់គឺការចូលមកទឹកដីខ្មែរនៃសំពៅ ដែលដឹកនាំព្រះកែវមកត និង ព្រះត្រៃបិដក គឺក្នុងឆ្នាំរោង ព.ស.១២០០ ត្រូវជា គ.ស ៦៥៦។ ព្រឹត្ដការណ៍នេះយើង នឹងលើកទៅអធិប្បាយដាច់ដោយឡែកនៅជំពូកក្រោយ។
ព្រះបទុមសូរ្យវង្ស មានបុត្រមួយព្រះអង្គព្រះនាមធនញ្ជ័យកុមារ ដែលប្រសូត្រក្នុងឆ្នាំឆ្លូវ ព.ស.១២៤៥ ត្រូវជាគ.ស ៧០១ ពង្សាវតារវត្ដកោកកាកបានសរសេរថា ព្រះអង្គមានព្រះរាជបុត្រទាំងអស់បួនព្រះអង្គ ដែលឡើងសោយរាជ្យបន្ដ បន្ទាប់គ្នា។ ព្រះអង្គសោយរាជ្យសម្បត្ដិក្នុងប្រទេសកម្ពុជាបាន ១០៩ឆ្នាំ។ ព្រះបទុមសូរ្យវង្សបានចូលទីវង្គតនៅឆ្នាំម្សាញ់ ព.ស.១២៧៣ ត្រូវជាគ.ស.៧២៩ ក្នុងព្រះជាន្ម១២៤វស្សា។

Post a Comment