Header Ads

Wowមិនធម្មតា! កុមារា ពេជ្រ ថៃ កូរពេញឆាក The Voice Kid ម៉ង(មានវីដេអូ)

ភ្នំពេញ៖ កម្មវិធី The Voice Kids Cambodia របស់ស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស បានឈានមកដល់សប្តាហ៏ទី២ហើយនៅក្នុងរាត្រីនេះ។ ដូចសព្វមួយដង កុមារា កុមារី ដែលឈានជើងចូលច្រៀងវគ្គ The Blind Audition នោះសុទ្ធសឹងតែជា បេក្ខភាពដែលមានសមត្ថភាព និងពោរពេញទៅដោយទេពកោសល្យ។ 

យ៉ាងណាមិញ ក្នុងសប្ដាហ៍នេះដែរ កុមារា ពេជ្រ ថៃ ជាកុមារាដែល មិនត្រឹមតែមានសម្លេងពិរោះនោះទេ ថែមទាំងការនិយាយរបស់គាត់ គឺពោរពេញទៅដោយ ភាពក្រមិចក្រមើម កំប្លែង ដែលធ្វើឱ្យគណៈកម្មការទាំង បីរូប គោះប៊ូតុងជ្រើសរើសរូបគេ។

កុមារា ពេជ្រ ថៃ មានអាយុ ១២ឆ្នាំ គាត់រៀនថ្នាក់ទី ៧ មក ពីខេត្តបាត់ដំបងបានធ្វើឱ្យ ទស្សនិកជន ក៏ដូចជា គណៈកម្មការទាំង សើច ញញឹម ស្ទើរតែបិទមាត់មិនជិតទៅហើយ។ 

ពេជ្រ ថៃ ច្រៀងនូវបទ៖ បាត់ដំបងបណ្ដូលចិត្ត។

ចង់ដឹងកុមារា រូបនេះឡូយយ៉ាងណា កូរយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា....














No comments