Header Ads

តោះមកមើល!!! ប្រវត្តិខ្លីៗ និង១០ចំណុចពិសេសរបស់កុមារា​ ពេជ្រ ថៃ ដែលកូរឆាក The Voice Kid យប់មិញ

ភ្នំពេញ៖ កម្មវិធី The Voice Kid Cambodia របស់ស្ថានីយ៍ទូរទស្សន៍ រស្មីហង្សមាស បានឈានមកដល់សប្ដាហ៍ទី២ហើយ។ ដោយឡែកយើងឃើញមានកុមារា កុមារីជាច្រើនបានឡើងមកបញ្ចេញសមត្ថភាព និងភាពប៉ិនប្រសប់របស់ពួកគេរៀងៗខ្លួន។ ក្នុងចំណោមពួកគេទាំងអស់នោះ កុមារា ពេជ្រ ថៃ ដែលត្រូវគេស្គាល់ និងហៅថា កវីតូច នោះបានច្រៀងនូវបទ បាត់ដំបងបណ្ដូលចិត្ត ដែលការសម្ដែង ភាពក្រមិចក្រមើម ការកូររបស់គាត់ បានធ្វើឱ្យផ្អើលឆាក The Voice Kid Cambodia តែម្ដង។

តោះយើងមកមើលប្រវត្តិខ្លីៗ ក៏ដូចជាចំណុចពិសេសរបស់គាត់៖

ប្រវត្តិរូបខ្លះៗពីប្អូន ពេជ្រថៃ:
-ប្អូនពេជ្រថៃ មានស្រុកកំណើតនៅឯ ឃុំជ្រៃ (ហួសផ្សារដើមចន្ទ័បន្តិច) ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ផ្លូវទៅដូនទ្រី)
-ប្អូនមានអាយុ12ឆ្នាំ
-ប្អូនរៀនថ្នាក់ទី7 សាលាម្រះព្រៅ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង
-សព្វថ្ងៃ ប្អូននៅជាមួយលោកយាយ ហើយម៉ាក់ប៉ារបស់អូនថៃ បានទៅធ្វើការនៅឯប្រទេសថៃ
-ប្អូនជាក្មេងម្នាក់ដែលមានទេពកោសល្យខ្ពស់ក្នុងការច្រៀងនិងសម្តែង ជាពិសេសប៊ិនកូរហ្នឹងម៉ង
-ប្អូនជាកុមារាម្នាក់ដែលមានប្រជាប្រិយភាព ទៅណាក៏សម្បូរតែអ្នកស្រលាញ់និងរាប់អាន
-ប្អូនជាក្មេងដែលតែងតែកំប្លែង តែប្អូនមិនដែលភ្លេចការងារផ្ទះទេ
-ពេលមានពិធីមង្គលការបងប្អូនម្តងៗ អូនថៃភាគច្រើនឡើងច្រៀង (ដុងគេអូ)
*អ្វីដែលសំខាន់នោះគឺ អូនថៃតែងតែមានពាក្យសម្តីល្អរឺផ្អែមស្រទន់ទៅកាន់អ្នកដទៃ

១០ចំនុចពិសេសរបស់ប្អូនប្រុស ពេជ្រ ថៃៈ😍😍
១. បានសម្តី
២. ក្លាហាន
៣. មាឌល្អិត
៤. ច្រលើម
៥. ស្ទីលច្រៀងរាំ
៦. ចូលចិត្តធ្វើភ្នែកស្រលេវ
៧. ជួយកិច្ចការផ្ទះ
៨. ស្រលាញ់កីឡាបាល់ទាត់
៩. មុខស្រស់ និងទី
១០. អោបស្រីស្អាត






No comments