Header Ads

ជឿហេស!!! ស្រីៗចេះវិធីថតរូប១២យ៉ាងនេះដឹងតែថតរូបទៅស្អាតម៉ង(តិចនិចល្អៗ)

ពួកយើងទាំងអស់គ្នា ពិតជាចង់បានរូបថតវិស្សមកាលដែលស្រស់ស្អាត ដើម្បីបង្ហាញដល់មិត្តភក្តិរបស់យើង ហើយចែករំលែកវានៅក្នុងបណ្តាញសង្គម។

ប៉ុន្ដែ បើតាមក្បួននៃការថតរូប ឥរិយាបថគួរឱ្យអស់សំណើចខ្លះៗ ឬជំហរខ្លួនខុសធ្វើឱ្យការថតរូបរបស់យើងមិនបានល្អ។ ថ្ងៃនេះដែរ យើងនឹងប្រាប់អ្នកអំពី វិធិ និងកំហុសទាំង 12 ដែលយើងនឹងធ្វើឱ្យយើងថតរូបបានស្អាត។

បន្ទាប់ពីរៀនទិចនិច និងកំហុសឆ្គងទាំង 12 នេះហើយ រូបថតរបស់អ្នកនឹងមានភាពស្រស់ស្អាត លើសពីការរំពឹងទុក។ តោះមករៀនទាំងអស់គ្នា៖

#12. "Double" leg (ជើងទាំងពីរ) 


ខុសៈ ជើងរបស់អ្នក គឺស្ថិតនៅបន្ទាត់តែមួយ។ ពោលគឺធ្វើឱ្យជើងមើលទៅរាងធំ និងបំផ្លាញសម្រស់របស់រូបភាព។
ត្រឹមត្រូវៈ ជើងមួយគឺនៅពីលើជើងមួយទៀត។ ពោលគឺអាចមើលឃើញជើងទាំងពីរយ៉ាងងាយស្រួល, មិនបញ្ចូលគ្នា, និងមើលទៅ សមសួន ។

#11. Knees facing the camera (ជង្គង់បែរមករកកាមេរ៉ា) 


ខុសៈ នៅពេលជង្គង់បែរមុខដាក់កាមេរ៉ារាងកាយ និងដៃជើងមានមើលទៅរាងខ្លី។
ត្រឹមត្រូវៈ បែរពាក់កណ្ដាលខ្លួន ធ្វើដូននេះយើងនឹងអាចមើឃើញជើងច្បាស់។

#10. View from the top (ទិដ្ឋភាពមើលពីខាងលើ) 



ខុសៈ រូបមើលពីខាងលើធ្វើឱ្យមុខគ្មានសមាមាត្រ។ មើលកញ្ចឹងកមិនឃើញ ហើយកន្លែងផ្សេងទៀតក៏មើលមិនឃើញដូចគ្នា។
ត្រឹមត្រូវៈ ថតរូបនៅត្រឹមភ្នែក។ នេះនឹងរក្សាសមាមាត្រ ហើយយើងនឹងអាចមើលកឃើញច្បាស់។

#9. Accent is not on the face (ការមិនផ្តោតលើមុខ) 



ខុសៈ ដោយសារថតខុសមុំ កញ្ចឹងកនឹងមើលទៅឃើញរាងអាក្រក់បន្ដិច ហើយខ្លួនអាចមើលទៅមិនសូវស្អាត។

ត្រឹមត្រូវៈ ទីតាំងដូចគ្នាពីមុំផ្សេងគ្នា(ថតរាងចំពីមុខ)។ ផ្តោតលើមុខ ហើយការថតបែបនេះ មើលទៅរាងមានអារម្មណ៍សុខស្រួល។

#8. Too close to water (ជិតទឹកពេក) 



ខុសៈ ប្រសិនបើចង្កាស្ថិតនៅជិតទឹកពេក យើងនឹងមិនអាចមើលកឃើញ។

ត្រឹមត្រូវៈ គួរមានយ៉ាងហោចណាស់ 10-15 សង់ទីម៉ែត្រ (4-6 អុិញ) រវាងចង្កានិងទឹក។ បន្ទាប់មកយើងនឹងមើលកឃើញបច្បាស់ ហើយរូបផ្តោតខ្លាំងលើមុខគឺស្រស់ស្អាតជាង។
#7. On the knees (បញ្ឈរជង្គង់)



ខុសៈ ការបញ្ឈរជង្គង់បែបនេះ នឹងធ្វើឱ្យចង្កេះយើងមិនស្អាត ហើយមិនអាចមើលផ្នែកក្រោមជើងឃើញ។ វាមើលទៅរាងអាក្រក់ ហើយដូចមិនសូវសម។
ត្រឹមត្រូវៈ បែរពាក់កណ្ដាលខ្លួន វាធ្វើឱ្យរូបភាពរបស់យើងស្រស់ស្អាតជាងមុនច្រើន។

 #6. Soldier position (ជំហរទាហាន)



ខុសៈ ជំហរបែបនេះ ធ្វើឱ្យយើងមើលទៅដូចរឹងៗ និងជ្រុងៗ ហើយជង្គង់វិញក៏ត្រង់ស្មើរមិនស្អាត។
ត្រឹមត្រូវៈ ការបែរខ្លួនបន្តិច ធ្វើឱ្យមើលឃើញរាងកាយកាន់តែស្អាត ហើយការធ្វើជើងបែបនេះក៏ធ្វើឱ្យយើងមើលទៅរាងស្លីម និងជើងរាងវែង ស្រលូនស្អាត។

#5. Feet facing the camera(ជើងបែរមកកាមេរ៉ា) 



ខុសៈ ជើងកាន់តែបែរចំកាមេរ៉ា ជើងយើងមើលទៅកាន់តែខ្លី មិនស្អាត។
ត្រឹមត្រូវៈ វាប្រសើរណាស់បើយើងបែរខ្លួនបន្តិច ពេលនោះរូបភាពនឹងកាន់តែស្អាតមួយកម្រិតទៀត។

#4. Same pictures (រូបភាពដូចគ្នា) 




ខុសៈ ការអង្គុយបែរមុខចំកាមេរ៉ាពេក រូបភាពមើលទៅមិនស្រស់ស្អាតនោះទេ។
ត្រឹមត្រូវៈ ការបែរពាក់កណ្ដាលខ្លួន ជាជម្រើសដ៏ល្អ។ ការដែលដាក់ជើងគងលើគ្នាបែបនេះ ជើងមើលទៅរាងស្រលូនស្អាត។

#3. Knees close to the chest(ជង្គង់ជិតទ្រូង) 



ខុសៈ ដាក់ជង្គង់កាន់តែជិតទ្រូង វាធ្វើឱ្យបាត់បង់រូបរាងកាយរបស់យើង។
ត្រឹមត្រូវៈ ដំរេកពាក់កណ្ដាលខ្លួន ដាក់ជើងមួយមុខជើងមួយទៀត វាធ្វើឱ្យរាងកាយកាន់តែទាក់ទាញមួយកម្រឹតទៀត។

#2. Don’t lean on things (កុំផ្អែកលើអ្វីមួយ) 



ខុសៈ ពេលដែលដាក់ដៃទ្រក្បាល រូបភាពមមើលទៅដូចរាងប្រឹងខ្លាំង ហើយអ្នកក៏ដូចជាហត់ខ្លាំងក្នុងការថតរូបនោះដែរ។
ត្រឹមត្រូវៈ កុំដាក់ខ្លួនរបស់អ្នកទាំងអស់លើកៅអីផ្អែក។ ផ្គុំជង្គង់ចូលគ្នា ហើយដាក់ដៃម្ខាងស្របភ្លៅ។

#1. Watch your posture (មើលឥរិយាបទរបស់អ្នក)



ខុសៈ ដោយសារតែជំហរខុស ក្បាលពោះលេចឡើង ដៃរាងកោង មើលកមិនឃើញ បាត់បង់សោភណភាពរូបភាព។
ត្រឹមត្រូវៈ កុំធ្វើដូចទ្រេតទ្រោត កាច់ចង្កេះរាងកោងបន្តិច រូបភាពនឹងមើលទៅឃើញស្អាត។


បន្ថែម៖



ជាការពិតណាស់ ជំហរខ្លួនត្រឹមត្រូវមានច្រើនយ៉ាងណាស់។ ប៉ុន្តែចងចាំថា ការសំខាន់ជាងគេនោះគីមិនមែនជា ជំហរ រាងកាយ ឬក៏មុំនៃរូបភាពទេ តែវាជា អារម្មណ៍។ អារម្មណ៍នឹងធ្វើឱ្យរូបភាពរបស់យើងកាន់តែស្អាត៕

No comments