Header Ads

គួរឱ្យអាណិតណាស់! ក្មេងពីរបានស្លាប់ក្រោយម្តាយបានចាក់សោរពួកគេទុកក្នុងឡាន(គួរយល់ដឹង)



Cynthia Marie Randolph អាយុ ២៤ ឆ្នាំ បានទុកកូនស្រីរបស់នាង, Juliet, អាយុ ២ឆ្នាំ និងកូនប្រុស Cavanaugh, អាយុទើបតែបាន ១៦ ខែប៉ុណ្ណោះក្នុងឡាន រួចចាក់សោរជាប់ទុកជាការព្រមានពីកំហុសឆ្គងរបស់ពួកគេ។ 



ក្មេងពីរនាក់បានស្លាប់ ក្រោយពេលពួកគេត្រូវបានម្តាយចាក់សោរទុកក្នុងឡានដ៏ក្ដៅ។ ការស្លាប់នេះបណ្ដាលមកពី កម្ដៅដ៏ខ្លាំងរបស់ឡាន។



Cynthia Randolph អាយុ 25 ឆ្នាំកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះការស្លាប់របស់កូនស្រី Juliet, អាយុ 2 ឆ្នាំនិង កូនប្រុសអាយុ 16 ខែ Cavanaugh ។


ភ្លាមៗនោះនាងបានប្រាប់មន្ត្រីប៉ូលីសថា កូនទាំងពីររបស់នាងបានចាក់សោរខ្លួនឯងនៅក្នុងឡាន មិនមែននាងអ្នកប្រព្រឹត្តិឡើយ។



ប៉ុន្តែប៉ូលីសនៅក្នុងទីក្រុង Weatherford រដ្ឋតិចសាសបានដោះស្រាយរឿងរ៉ាវរបស់នាងបានយ៉ាងឆាប់រហ័ស ហើយក្រោយមកនាងបានបង្ហាញពីការពិតដ៏រន្ធត់នេះ។



Juliet បានត្រូវបានម្ដាយហាមឃាត់មិនឱ្យចេញពីរថយន្តនៅពេលដែលគ្រួសារបានវិលត្រឡប់ពីការធ្វើដំណើរ ហើយ Cynthia បានសម្រេចចិត្តចាក់សោរពួកគេទាំងពីរក្នុងរថយន្តដើម្បីបង្រៀនពួកគេនូវមេរៀនមួយ។



គួរយល់ដឹង៖ រថយន្តដែលអ្នកចាក់សោរនឹងឡើងកម្ដៅកាន់តែខ្លាំងឡើងៗ ក្នុងរយៈពេលដ៏ខ្លី។ សូមកុំទុកកូនៗរបស់អ្នកក្នុងនោះអី។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដល់ អាយុជីវិតរបស់ពួកគេ។



ពី៖ Mirror.co.uk
ដោយ៖ ព័ត៌មាន និងចំណេះដឹង

No comments