ចង់រៀនហេស៎!!! អ្នកណាទ្រាំបានបើសាលាអីសុទ្ធតែស្រីៗស្អាតៗចឹង ណ៎ប្រុសៗគ្នាយើង(កូរ៉េ)
MAXIM របស់ប្រទេសកូរ៉េបានចេញផ្សាយនូវរូបថតជាច្រើនដែលពណ៌នាពីវិទ្យាល័យមួយដែលសម្បូរទៅដោយសិស្សស្រីស្រស់ស្អាត។
ជាការពិតទៅ វាគ្រាន់ជាការសម្ដែងមួយតែប៉ុណ្ណោះ។ វាដូចជាការថតរូបដាក់ទស្សនាវត្តីអញ្ជឹងដែរ។ ហើយដើម្បីធ្វើឱ្យរូបភាពកាន់តែដូចការពិតនោះ គេបានឱ្យប្រុសៗពាក់ឯកសណ្ឋានសិស្សសាលា ហើយធ្វើជាផ្តោតអារម្មណ៍ខ្លាំងលើសិស្សស្រីស្អាតៗទាំងនោះ ជាជាងការផ្តោតអារម្មណ៍លើការសិក្សារបស់ពួកគេ។
តារាម៉ូដែលទាំងអស់នោះត្រូវបានគ្រងដោយឯកសណ្ឋានសិស្សសាលា ដើម្បីបង្ហាញពីប្រតិកម្មតបរបស់សិស្សប្រុសពេលសាលារៀនសម្បូរទៅដោយសិស្សស្រីស្អាតៗអញ្ចឹង។
ជាលទ្ធផលវាបានបង្ហាញឱ្យយើងឃើញពីរូបភាពដែលគួរឱ្យចង់គយគន់ និងថែមទាំងគួរឱ្យចង់អស់សំណើចជាខ្លាំងផងដែរ។
ការថតរូបបែបនេះបង្ហាញពីប្រុសៗដែលឈ្លក់វង្វេងនឹងសម្រស់មិត្តរួមថ្នាក់ស្រីៗរបស់ពួកគេ។
សិស្សប្រុសទាំងនោះត្រូវបានគេឆ្លងកាត់ការសាកល្បងដ៏ឆ្កួតៗ និងគួរឱ្យអស់សំណើចមួយចំនួន។
ដូចជាថ្នាក់រៀនសិល្បៈមួយនេះអញ្ជឹង មើលទៅដូចជាពិតៗណាស់ ហើយក៏គួរឱ្យចង់ចុះឈ្មោះចូលរៀនផងដែរ។
សិស្សខ្លះទៀតរៀន១ទល់១ ជាមួយគ្រូរបស់ពួកគេតែម្ដង។
ជជែកឡូឡាអត់បើគ្រូស្អាតចឹង?
តើអ្នកប្រាថ្នាថាអ្នកជាសិស្សនៅសាលានេះទេ?
ម៉ូដែលស្រីៗទាំងអស់នេះមើលទៅអស្ចារ្យណាស់។
ប៉ុន្តែវាគឺជាប្រតិកម្មគួរឱ្យអស់សំណើចរបស់សិស្សប្រុសៗដែលធ្វើឱ្យរូបថតគ្រប់ប្លង់មើលទៅដូចជាការពិត។
ពី៖ Koreanboo
ដោយ៖ ព័ត៌មាន និងចំណេះដឹង
Post a Comment