Header Ads

តោះមកមើល!!! មានតារាល្បីៗរូបណាខ្លះចូលរួមពិធីឡើងផ្ទះ អ្នកនាងខ្ញុង(មានវីដេអូ)

ភ្នំពេញ៖ អ្នកនាងខ្ញុង ដែលជាតារាកំប្លែង ក្នុងក្រុមកំប្លែង នាយពែកពី បានធ្វើពិធីឡើងគេហដ្ឋានថ្មីរបស់នាងដែលបាន ចំណាយពេលសាងសង់យ៉ាងយូរ នៅម្ដុំព្រែកព្នៅ។  អ្នកនាងខ្ញុង ជាតារាកំប្លែងដែលមានប្រជាប្រិយភាពមួយក្នុងចំណោម តារាកំប្លែងជាច្រើនទៀតនោះ បានអញ្ជើញមិត្តភក្តិសិល្បៈដែលជា អ្នករួមការងារជាច្រើនផងដែរ។



តារាកំប្លែងរូបនេះបាន ប្រារព្ធពិធីឡើងគេហដ្ឋានថ្មីរបស់ខ្លួននាថ្ងៃប្រិលមិញ គឺថ្ងៃ អាទិត្យ ទី ៣០ ខែ កក្កដា​ ឆ្នាំ ២០១៧ ដែលជាថ្ងៃ ឈប់សម្រាកសម្រាប់មន្ត្រីរាជការ ហើយក៏ប្រហែលជាថ្ងៃដ៏មមាញឹករបស់អ្នកសិល្បៈផងដែរ។



ទោះជា កម្មវិធីបានធ្វើឡើងនៅថ្ងៃអាទិត្យក៏ដោយ ក៏យើងឃើញមាន សិល្បករ សិល្បការី ជាច្រើនបានចូមរួម អបអរសាទរ យ៉ាងកុះករ។ យ៉ាងណាមិញ បើក្រឡេករៅមើលវត្តមានតារាកម្ពុជា គឺសុទ្ធសឹងតែជា តារាជួមុខ និងមានកេរិ្តឈ្មោះ ហើយបើទៅមើលការតុបតែង ខ្លួនរបស់អ្នកនាងខ្ងុងវិញ គឺមិនឱ្យចាញ់សិល្បករ សិល្បការិនី ក្រោយៗប៉ុន្មានទេ។



តោះមកមើលរូបភាពស្អាតៗ របស់សិល្បករ សិល្បការិនីដែលមានវត្តមានក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាង ខ្ញុងងទាំងអស់គ្នា៖
















ទស្សនាវីដេអូទាំងអស់គ្នា(ពី Mey N Jell)៖




No comments