Header Ads

តោះមកមើល!!! ១៣គន្លឺះដ៏អស្ចារ្យបំផុតសម្រាប់សម្អាតឧបករណ៍ប្រើប្រាស់ដែលអ្នកគួរដឹង(ល្អៗ)

ការសម្អាតអ្វីមួយ វាគឺជារឿងមួយដ៏គួរឱ្យធុញទ្រាន់ និងគ្មានអ្នកណាម្នាក់សប្យាយចិត្តខ្លាំងនឹងធ្វើរឿងទាំងនោះទេ។ ទោះជាយ៉ាងនេះក្ដី យើងមានដំណោះស្រាយសម្រាប់អស់លោកអ្នក ព្រោះថាអ្នកជំនាញបានដឹងនូង អាថ៌កំបាំងជាច្រើនក្នុងការងារដ៏ស្មុគស្មាញនេះ ឱ្យកាន់តែរហ័ស និងកាន់តែមានភាពងាយស្រួល។

យើងមានគន្លឹះ រួមទាំងល្បិចខ្លះៗដែលអាចជួយអស់លោកអ្នក ជាពិសេសស្រ្តីមេផ្ទះដែលរ៉ាប់រងការងារទាំងអស់នេះឱ្យ មានភាពកាន់តែងាយស្រួលក្នុងការសម្អាតផ្ទះ ក៏ដូចជារៀបចំផ្ទះឱ្យមានសណ្ដាប់ធ្នាប់បានល្អ។

តោះមកមើលគន្លឹះទាំងអស់គ្នា៖

១. ជ័រលុបអាចសម្អាតស្នាមប្រឡាក់ដៅយម្រាមដៃ


២. កញ្ចក់ក្នុងបន្ទប់ទឹកនឹងមិនបែកញើសទេបើអ្នកប្រើប្រាស់ហ្វូមជូតវា


៣. សម្អាតបង្អួចពេលមេឃស្រទុំដូច្នេះទឹកដែលដក់ជាប់កញ្ចក់នឹងក្រស្ងួត ហើយមិនបន្សល់ស្នាមប្រឡាក់


៤. បំបាត់ក្លិនជាប់គ្រែឆ្កែរបស់អ្នកដោយប្រើប្រាស់ ទឹកខ្មេះ និងBaking Soda(អាចរកទិញបានតាមផ្សារទំនើប)


-លាយទឹក ជាមួយនឹងសូលុយស្យុងទឹកខ្មេះ
-បាញ់វាដាក់កន្លែងដែលមានក្លិន
-រោយម្សៅ Baking Soda លើកន្លែងដែលបាញ់នោះ
-សម្អាតដោយម៉ាស៊ីនបូមធូលី

៥. ដើម្បីលាងសម្អាតម៉ាស៊ីនលាងចានគឺត្រូវដាក់ ទឹកខ្មេះចូលក្នុងម៉ាស៊ីនពេលដំណើរការ បន្ទាប់មកដាក់ Baking Soda ចូល២ស្លាបព្រា


៦. ស្នាមប្រឡាក់ដោយតែ និងកាហ្វេអាចសម្អាតបានយ៉ាងងាយដោយប្រើ Baking Soda


៧. សម្អាតកុំព្យូទ័រយួរដៃរបស់អ្នកដោយជ្រលក់ក្រណាត់ស្តើងៗក្នុងទឹកខ្មេះ រួចជូតថើរៗ


៨. បំបាត់ស្នាមប្រឡាក់ពណ៌ស ដោយលាបប្រេងនឹងប្រើម៉ាស៊ីនផ្លុំសក់


៩. សម្អាតកញ្ច្រែងត្រងតែដោយត្រាំវាក្នុងទឹកក្រូចឆ្មា


១០. WD-40 គឺល្អបំផុតសម្រាប់សម្អាតស្នាមប្រឡាក់ដោយការបិតស្កុត


១១. បំបាត់ស្នាមប្រឡាក់ខ្មៅៗនៅគល់ច្រាស់ដុសធ្មេញដោយទឹកអុកស៊ីសែន


១២. រន្ធដែកគោលនៅលើជញ្ជាំងពណ៌សអាចបិតបាំងដោយថ្នាំដុសធ្មេញ


១៣. សម្អាតឧបករណ៍គ្រប់យ៉ាងដោយខ្លួនអ្នក


បកសំបកក្រូច២ផ្លៃ រូចយកវាទៅដាក់ក្នុងក្រឡមួយ ហើយចាក់ទឹកខ្មេះចូលក្នុងក្រឡនោះ រួចបិតគម្របទុករយៈពេល២ សប្តាហ៍។ ក្លឹនទឹកខ្មេះនឹងត្រូវបានជំនួសដោយក្លិនក្រអូបរបស់ក្រូច។ អ្នកអាចយកសូលុយស្យុងនេះទៅលាបគ្រប់កន្លែងដែលអ្នកចង់សម្អាត។

ពី៖ Brightside
ដោយ៖ ព័ត៌មាន និងចំនេះដឹង

No comments